
សំណួរចម្លើយFAQ
ជឿជាក់ថាក្រុមហ៊ុនមួយចំនួន នៅតែមានមន្ទិលខ្លះៗជុំវិញការចូលជាសមាជិកសភាពាណិជ្ជកម្មកម្ពុជា។ ផ្អែកតាមគេហទំព័រ សភាពាណិជ្ជកម្មកម្ពុជា បានឆ្លើយតបនូវមន្ទិលជាច្រើន ដូចខាងក្រោមនេះ ៖
Some companies still have some doubts about member of Cambodia Chamber of Commerce. According to the Cambodia Chamber of Commerce website, has answered the following doubts below:
-
1. តើសភាពាណិជ្ជកម្មកម្ពុជាគឺជាអ្វី?
គឺជាស្ថាប័នមួយមិនសំដៅរកប្រាក់ចំណេញ ដែលសមាជិកភាពទាំងអស់មានលក្ខណៈស្ម័គ្រចិត្ត និងជាស្ថាប័នតំណាងការពារផលប្រយោជន៍ជូនវិស័យឯកជនលើផ្នែកពាណិជ្ជកម្ម ឧស្សាហកម្ម សិប្បកម្ម សេវាកម្ម និងកសិកម្ម ដោយធ្វើសកម្មភាពបម្រើឲ្យសេដ្ឋកិច្ចជាតិកម្ពុជា។ សម្រាប់ព័ត៌មានលម្អិតសូមចូលទៅកាន់ អំពីសភាពាណិជ្ជកម្មកម្ពុជា។
-
2. តើត្រូវធ្វើដូចម្តេចខ្លះដើម្បីក្លាយជាសមាជិកសភាពាណិជ្ជកម្មកម្ពុជា?
- ក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនបរទេស ឬសមាគមពាណិជ្ជកម្មអាចចូលជាសមាជិកសភាពាណិជ្ជកម្មកម្ពុជាបាន ដោយគ្រាន់តែបំពេញបែបបទនៃពាក្យស្នើសុំ ភ្ជាប់មកជាមួយឯកសារពាក់ព័ន្ធ រួចបង់ថ្លៃសមាជិកភាពជាការស្រេច។ ចំពោះពាក្យស្នើសុំលោកអ្នកអាចទាញយកនៅទីនេះបាន។
- ដើម្បីអាចចូលជាសមាជិកសភាពាណិជ្ជកម្មកម្ពុជាបាន ក្រុមហ៊ុនត្រូវតែចុះបញ្ជីពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្ម រីឯសមាគមពាណិជ្ជកម្ម ត្រូវតែចុះបញ្ជីនៅក្រសួងមហាផ្ទៃ ឬស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធផ្សេងៗទៀត។
-
3. តើសមាជិកទទួលបានអត្ថប្រយោជន៍អ្វីខ្លះ?
- ទទួលបាននូវឱកាសធុរកិច្ច
- លើកកម្ពស់ និងជំរុញកេរ្តិ៍ឈ្មោះអាជីវកម្ម ក្នុងព្រឹត្តិការណ៍ថ្នាក់ជាតិ តំបន់ និងអន្តរជាតិ
- ចូលរួមព្រឹត្តិការណ៍នានាជាមួយសមាជិកផ្សេងៗទៀត ក៏ដូចជា សភាពាណិជ្ជកម្មបរទេស និងស្ថានទូត
- ទទួលបានទិន្នន័យធុរកិច្ច និងការវិនិយោគ
- ចូលរួមផ្តល់យោបល់ក្នុងកិច្ចការកែសម្រួលផ្នែកច្បាប់ និងបទបញ្ញត្តិនានា
-
4. តើសភាពាណិជ្ជកម្មកម្ពុជាផ្តល់សេវាកម្មអ្វីខ្លះ?
- ជំនួបពាណិជ្ជកម្មជាមួយអ្នកទិញនិងអ្នកផ្គត់ផ្គង់អន្តរជាតិ
- ជំនួបពាណិជ្ជម្មរវាងឧស្សាហករ និងផលិតករក្នុងស្រុក
- ព្រឹត្តិការណ៍តភ្ជាប់ទំនាក់ទំនងធុរកិច្ច
- ទស្សនកិច្ចធុរកិច្ច
- ពិព័រណ៍
- វគ្គបណ្តុះបណ្តាល និងកសាងសមត្ថភាព
- ផ្តល់សេវាកម្ម អនុលោមភាពផ្នែច្បាប់
- ចេញលេខបារកូដ (សម្រាប់សមាជិកបារកូដកម្ពុជា)
-
5. តើសភាពាណិជ្ជកម្មកម្ពុជាមានភារកិច្ចអ្វីខ្លះ?
អនុលោមតាមអនុក្រឹត្យលេខ១៦ អនក្រ.បក ចុះថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ២០១៧ ស្ដីពី ការរៀបចំនិងការប្រព្រឹត្ដិរបស់សភាពាណិជ្ជកម្មកម្ពុជា សភាពាណិជ្ជកម្ម មានតួនាទីនិង ភារកិច្ច
ដូចខាងក្រោម៖- ចូលរួមអនុវត្តគោលនយោបាយសេដ្ឋកិច្ច ពាណិជ្ជកម្ម
- ផ្តល់យោបល់ជូនរាជរដ្ឋាភិបាលស្តីពី ព័ត៌មានសេដ្ឋកិច្ច និងវិនិយោគ
- ជាដៃគូចរចាជាមួយរាជរដ្ឋាភិបាល
- ធ្វើទំនាក់ទំនងជាមួយប្រភពសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្រៅប្រទេស
- បង្កើតវគ្គបណ្តុះបណ្តាល ដល់គ្រឹះស្ថានអាជីវកម្ម
- ចូលរួមសកម្មភាពជាមួយសភាពាណិជ្ជកម្មក្នុងតំបន់ និងពិភពលោក -ល-។
-
1. What is Cambodia Chamber of Commerce (CCC)?
Cambodia Chamber of Commerce is a voluntary membership-based and is a not-for-profit institution representing private sector interests in commercial, industrial, service and craft and agricultural sectors and dedicates to the economic well-being of Cambodia. For more information, please visit About CCC.
-
2. How to become a member of CCC?
- Local and foreign company or business associations registered in Cambodia can join CCC by filling application forms, attaching relevant documents and pay membership fees. The application form is available here.
- In order to be eligible, the company must be registered at Ministry of Commerce while the business associations must be registered at Ministry of Interior or competent Ministries.
-
3. What are the benefits of becoming a member?
- Access to business opportunities
- Enhance and promote your business branding through regional, national and international events
- Networking activities with other members and other chambers and embassies
- Access to business and investment data
- Participate and advocate in law and regulation changes
-
4. What are the services we provide?
- Business matching with international buyers and suppliers
- Industrial linkage to the local producers and manufacturer
- Business networking
- Business trip
- Exhibition
- Training and capacity building
- Legal compliance
- Issuance of Barcode (for member of GS1 Cambodia only)
-
5. What are the roles of CCC?
In accordance with Sub-decree 16 dated February 7, 2017 on the Organization and Functioning of CCC, the following are roles of CCC:
- Implements economic and trade policies
- Provides recommendations on economy and investment to be submitted to the government
- Being a negotiation partner with the government
- Makes connection with the foreign-source economy and finance
- Establishes and controls business and training institutes
- Cooperates with regional and global chambers of commerce